សន្លឹកឆ្នោតមិនបានការ មានសម្លេងច្រើនជាងគណបក្សមួយចំនួនដែលបានចូលរួមកាបោះឆ្នោត

សន្លឹក​ឆ្នោត​មិន​បាន​ការ​​ជាង​កន្លះ​លាន​សន្លឹក​​​​ក្នុង​ការ​បោះឆ្នោ​​​​​​​​​​​ត​សភា​កាល​​​ពី​​​​​​​​​ថ្ងៃអាទិត្យ​​​​​​​​​​​​តំណាង​ឱ្យ​ការ​​​​​​​​​​​​​​​​​​​​​​​តវ៉ា​ប្រឆាំង​នឹង​ការ​បោះឆ្នោត​ ដែល​អ្នករិះគន់​​​​​​​​​​​បានហៅថា​ ជា​ការ​បោះ​​​​​​​​​​​ឆ្នោតមិន​ប្រ​​​​​​​​​​​​​​​​​​​​​​​​​​ជា​ធិបតេយ្យ​​​​​​​​​​​។ ​នេះ​បើ​តា​​​​​​​​​​​​​​​​​​ម​ពលរ​​​​​​​​​​​​​​​​​​​​​​ដ្ឋ ​និង​ក្រុម​អ្នកវិភាគ​ដែល​​​​​​​​​​បាន​និយាយ​​​​​​​​​​​កាលពី​​​​​​​​​​​​​​​​​​ថ្ងៃចន្ទ។​

តួលេខ​ពីគណៈកម្មាធិការ​ជា​​​​​​​​​​​រៀប​​​​​ចំ​ការ​បោះ​​​​​​​​​​​​ឆ្នោត​​​​​​​​​​​​​​​​​​​​បាន​បង្ហាញ​ថា​ សន្លឹ​​​​​​​​​​​ក​ឆ្នោត​មិន​​​​​​​​​​​​បាន​ការ​សរុ​​​​​​​​​​​​ប​​​​​​​​​​​​​​​​​​មាន​ចំនួន​៥៩៤.៨៤៣​ ឬស្មើ​នឹង​៨,៤%​នៃ​​​​​​​​​​សន្លឹក​ឆ្នោ​​​​​​​​​​ត​ទាំងអស់​ចំនួ​​​​​​​​​​ន​ជាង​៧.៦​​​​​​​​​​​៤០.០​​​​​​០០​សន្លឹក។​ ​

លោក​ ឡៅ ម៉ុងហៃ អ្នកវិភាគ​​​​​​​​​​​​​​​នយោយ​​​បាន​ប្រាប់​ទីភ្នា​​​​​​​​​ក់ងារ​ព័ត៌មាន​ ​​​​​​​​​​Reurers ថា​វា​ជា​សំ​​​​​​​​​​​ឡេង​ដ៏​សំខា​​​​​​​​​​​​​​​​​​ន់​មួយ​ដែល​បង្ហាញ​​​​​​​​​​​ការ​មិន​ពេញ​ចិ​​​​​​​​​​ត្ត​នឹង​​​​​​​​​​ការបោះឆ្នោត​​​​​​​​​​នេះ​ហើយ​ជា​ទង្វើ​មួយ​​​​​​​​​​​ប្រឆាំង​ការ​បង្ខិត​​​​​​​​​​បង្ខំ​ឲ្យ​ពលរដ្ឋ​​​​​​​​​​​​​ទៅ​បោះ​​​​​​​​​​​​​​​​​​ត​ខុស​ពី​ឆន្ទៈ​របស់​ពួក​គេ។​

លោក​ផៃ ស៊ីផាន ​អ្នក​​​​​​​​​​​​​​នាំពាក្យ​រដ្ឋាភិបាល​បាន​ទទួល​​ស្គាល់ថា ​សន្លឹកឆ្នោត​ខ្លះ​បង្ហាញ​និន្នាការ​ប្រឆាំង​នឹង​ការ​បោះឆ្នោត។​ ប៉ុន្តែលោក​ថា ​មិ​ន​អាច​ប្រៀបធៀប​នឹង​សន្លឹកឆ្នោត​គាំទ្រ​ការ​បោះឆ្នោត​នោះ​ទេ។​

អ្នក​សង្កេតការណ៍​មួ​​​​​​​​​យ​ចំ​​​​​​​​​​​​​​​​នួនអះអាង​ថា ​នៅ​​​​​​​​​​មណ្ឌល​​​​​​​​​​​ដែល​​​​​​​​​​​​​​​​​​លោក​សង្កេត​​​​​​​​​​​​ល ​ សន្លឹកឆ្នោត​​​​​​​​​​​​មិន​បាន​ការ​មាន​ភាគរយ​ច្រើន​ជាង​សំឡេង​របស់​គណ​​​​​​​បក្ស​១៩​ផ្សេ​​​​​​​​​​​​​​​​​​ង​ទៀត៕

ចែករំលែក

បង្ហាញយោបល់របស់អ្នក

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.