ប្រធានាធិបតីអាមេរិក​និងភរិយាឆ្លងកូវីដ-១៩

លោក ​ដូណាល់ ត្រាំប្រធានាធិបតីអាមេរិក​អះអាងថា លោក និងភរិយាបានឆ្លងជំងឺរលាកផ្លូវដង្ហើមកូវីដ ១៩ ។ លោកប្រកាសសាធារណៈបែបនេះក្នុងគណនី Twitter ផ្លូវការរបស់ខ្លួននៅយប់ថ្ងៃព្រហស្បតិ៍​​​ទី​​​១ ​ខែតុលា (ម៉ោងនៅអាមេរិក)។ ​

កាប្រកាសខាងលើធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយការបញ្ជាក់ថា អ្នកស្រី Hope Hicks ដែលជាមនុស្សជំនិតម្នាក់របស់លោក មានលទ្ធផលតេស្តវិជ្ជមាន COVID-19 លោក ត្រាំ តាមរយៈបណ្ដាញសង្គមTwitter សរសេរថា​យប់នេះ ខ្ញុំ និងស្ត្រីទី១ បានតេស្តវិលទ្ធផលជ្ជមាន COVID-19 ។ យើងនឹងចាប់ផ្ដើមធ្វើចត្ដាឡីស័ក ហើយព្យាបាល។ យើងនឹងឆ្លងផុតរឿងនេះទាំងអស់គ្នា។

ដំណឹងដ៏ភ្ញាក់ផ្អើល អាចបង្អាក់ដល់វត្តមានជាសាធារណៈរបស់លោក ត្រាំ ដើម្បីរកសំឡេងគាំទ្រ ខណៈការបោះឆ្នោតកាន់តែខិតជិតមកដល់។ បច្ចុប្បន្នពុំទាន់មានការបញ្ជាក់ច្បាស់ថាលោកនឹងលុបចោលព្រឹត្តិការណ៍យុទ្ធនាការរកសំឡេងឆ្នោត ដែលគ្រោងរៀបចំឡើងនៅថ្ងៃសុក្រនេះ។ ពោលគឺក្នុងនោះក៏មានការជួបអ្នកគាំទ្រនៅរដ្ឋ Florida ដែលជារដ្ឋដ៏សំខាន់ក្នុងការបោះឆ្នោតនាថ្ងៃទី ៣ ខែវិច្ឆិកា ខាងមុខ ខណៈសល់តែ១ខែទៀតប៉ុណ្ណោះ។

អ្នកស្រី Hicks ត្រូវបានមើលឃើញថាបានធ្វើដំណើរជាមួយលោកត្រាំ លើយន្តហោះ Air Force One កាលពីថ្ងៃទី ២៩ ខែកញ្ញា ទៅកាន់ទីក្រុង Cleveland សម្រាប់កម្មវិធីជជែកដេញដោលលើកទី១ជាមួយបេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោក ចូ បៃឌិន។ ទន្ទឹមនេះ អ្នកស្រីក៏នៅជាមួយលោកត្រាំ លើឧទ្ធម្ភាគចក្រ Marine One កាលពីថ្ងៃទី ៣០ ខែកញ្ញា ផងដែរ នៅពេលលោកត្រាំធ្វើដំណើរត្រលប់ទៅសេតវិមានវិញ ក្រោយជួបអ្នកគាំទ្រនៅរដ្ឋ Minnesota ៕

ចែករំលែក

បង្ហាញយោបល់របស់អ្នក

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.