មន្រ្តីជានខ្ពួសកម្ពុជាជាច្រីនរូបដាក់ខ្លួននៅដាច់ដោយឡែកក្រោយជួបរដ្ឋមន្រ្តីហុងគ្រីដែលមានកូវីដ១៩

ភ្នំពេញ៖ មន្រ្តីជានខ្ពួសកម្ពុជាច្រើនរូបរួមទាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន​ និងរដ្ឋមន្រ្តីក្រសួងកសិកម្ម រដ្ឋមន្រ្តី​ក្រសួងធនធានទឹកបាន​អះអាងថា​ពួកគាត់រួមទាំងមន្រ្តីមួយ ចំនួន​ទៀតចាប់ផ្តើមដាក់ខ្លួនឱ្យនៅដាច់ដោយឡែក ក្រោយពីទទួល​ព័ត៌មានថា​រដ្ឋមន្រ្តីក្រសួង ការបរទេសហុងគ្រីដែល​ពួកគាត់បាន​ជួបកាលពីម្សិលមិញ​មាន​ផ្ទុកកូវីដ១៩។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ វីអូឌីនៅរសៀល នេះថា​លោកមិនទាន់ទទួលបានព័ត៌មានផ្លូវការពីក្រសួងក្រសួងសុខាភិបាល​កម្ពុជានៅឡើយទេ ។ ទោះយ៉ាងណាក៏ដោយលោកថា​លោក​និងមន្រ្តីក្រសួងដែលបានជួប​ ភីធើ សឺចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រីកាលពីម្សិលមិញនឹងធ្វើចក្តាឡីស័ក។

លោក វេង សាខុន ដែល​ទើបតែត្រលប់​មកពីជួបពលរដ្ឋដែល​រងគ្រោះដោយទឹក​ជំនន់​នា ខេត្តពោធិ៍សាត់នារសៀលនេះបាន​ប្រាប់យ៉ាងដូច្នេះថា៖ «ហ្នឹងហើយ បាទៗ[ខ្ញុំនឹងដាក់ខ្លួន ឯងដាច់ដោយឡែក១៤ ថ្ងៃ] ត្រូវតែគោរពទៅតាមអ្វីដែលជាវិធានការក្រសួងសុខាភិបាល»។

ដោយឡែករដ្ឋមន្រ្តីក្រសួងធនធានទឹក លោក លឹម គានហោ បាន​ប្រាប់ថា​លោកក៏ទើបតែទទួល បានដំណឹងនេះដែរ។ លោកបានឱ្យដឹងថា​លោក​បានជួបផ្ទាល់​ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស ហុងគ្រីនោះតែរយៈពេលខ្លីប៉ុណ្ណោះ ហើយក៏មិនមានមន្រ្តីច្រើនចូលរួមដែរ។

លោកមានប្រសាសន៍ថា៖ខ្ញុំទើបតែដឹងមុនហ្នឹងដែរ ជួបតែមួយភ្លែតទេ ចាប់ដៃហើយដើរ​មកកន្លែងអង្គុយវិញ រួចបាញ់អាល់កុលដៃ។… ជួប[ផ្ទាល់]ច្រើន។ ខាងខ្ញុំ២-៣នាក់ ខាង[ក្រសួង]ផ្សេងៗមាន២-៣នាក់ទៀត។

លោក លឹម គានហោ បានបន្ថែមថាមន្រ្តី​ក្រសួងការបរទេសកម្ពុជាបានទាក់ទងមករូបលោក​ដោយប្រាប់ឱ្យរូបលោក និង​មន្រ្តី​ដែលបានជួបប្រាស្រ័យ​ផ្ទាល់​ជាមួយរដ្ឋមន្រ្តីការបរទេសហុង​គ្រីរូបនោះ​ធ្វើតេស្តរកកូវីដ១៩។

សារព័ត៌មាន Associated Press (AP) បានស្រង់ប្រភពពីមន្រ្តីថៃ និងហុងគ្រី មកចុះផ្សាយថា លោក​ Peter Szijjarto និងគណៈប្រតិភូដែលមានសមាជិក ១២នាក់ត្រូវ បាន​ធ្វើតេស្តរកវីរុស​កូវីដ១៩ ប៉ុន្តែមានតែលោករដ្ឋមន្ត្រីការបរទេស ភីធើ ស៊ីចាតូ តែម្នាក់ប៉ុណ្ណោះ មានលទ្ធផលវិជ្ជមាន​វីរុសកូវីដ១៩។

រដ្ឋមន្ត្រីការបរទេសហុងគ្រីរូបនេះ បានចាកចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃ កាលពីល្ងាចថ្ងៃម្សិលមិញ ក្រោយពីបានបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ពេញមួយថ្ងៃ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោក ភីធើ ស៊ីចាតូ បានជួបពិភាក្សាការងារជាមួយលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូបទៀត ក្នុងនោះមាន រដ្ឋមន្ត្រីក្រសួង​កសិកម្ម លោកវេង សាខុន, រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ និងអនុប្រធាន​គណៈកម្មការ​កិច្ចការបរទេស​នៃ​រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ លោក សួស យ៉ារ៉ា រួមទាំងមន្រ្តីកម្ពុជាមួយចំនួនទៀត៕

ចែករំលែក

បង្ហាញយោបល់របស់អ្នក

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.