ចិន​នឹងគ្រប់គ្រង​អគ្គិសនី​ឡាវ ខណប្រទេសមួយនេះកំពុង​ជួបការលំបាកក្នុងការសងបំណុល

The Moragahakanda hydro-electricity and irrigation dam and reservoir is seen from the air in Moragahakanda in central Sri Lanka on January 4, 2018. - President Maithripala Sirisena is due to commission the $440 million irrigation and power generating project next week. (Photo by ISHARA S. KODIKARA / AFP) (Photo credit should read ISHARA S. KODIKARA/AFP/Getty Images)

យោងតាមទីភ្នាក់ងារ​ព័ត៌មានបរទស រ៉យទ័រ បាន​ចុះ​ផ្សាយ​ថា ប្រទេស​ឡាវ​ទំនង​ជានឹង​ប្រគល់​ភាគហ៊ុនគ្រប់គ្រង​ក្រុមហ៊ុន​ផ្គត់ផ្គង់​អគ្គិសនី​របស់ខ្លួន ទៅឲ្យ​ក្រុមហ៊ុន​ចិនមួយ ខណៈ​ដែល​ប្រទេស​អាស៊ាន​ដែលមានប្រជាជន​​៧លាននាក់​មួយ​នេះ ខិតខំប្រឹងប្រែង​បញ្ជៀស​បញ្ហា​​អលទ្ធភាព​ក្នុង​ការ​សងបំណុល ។

ទីភ្នាក់ងារ​ព័ត៌មាន រ៉យទ័រ បាន​យោង​ប្រភព​មនុស្ស​ដែលបាន​ដឹងឮ​អំពី​កិច្ច​ព្រមព្រៀង​​ភាគហ៊ុន​នេះ ​និងថា កិច្ច​ព្រមព្រៀង​នេះ​កើតឡើង​ចំពេល​ដែល​អ្នក​រិះគន់​បានចោទប្រកាន់រដ្ឋាភិបាលទីក្រុង​ប៉េកាំងថា បាន​និង​កំពុង​ប្រើ​”ការទូត​អន្ទាក់​បំណុល” ដើម្បី​បាន​ចំណេញ​ប្រយោជន៍​ផ្នែក​យុទ្ធសាស្ត្រ​ទៅលើ​បណ្ដា​ប្រទេសនានា ដែល​កំពុង​ជួបការលំបាក​ក្នុងការសង​បំណុល​ដែល​ខ្ចី​នៅក្រោម​គម្រោង​ហេដ្ឋា​រចនាសម្ព័ន្ធ​ “ខ្សែក្រវាត់និងផ្លូវ” របស់​ប្រធានាធិបតី​ចិន​ លោក ស៊ី ជិនពីង ។

ចិន​គឺ​ជា​ម្ចាស់​បំណុលធំបំផុត​របស់​ប្រទេសឡាវ ហើយ​កិច្ច​ព្រមព្រៀង​នេះ​នឹង​ចង​ភ្ជាប់ប្រទេស​តូច​មួយនេះ​កាន់តែជិតស្និទ្ធ​ខ្លាំង​ថែមទៀត ទៅនឹង​ប្រទេស​ចិនដែលជា​អ្នកជិតខាង​ដ៏ធំ​មហិមា​របស់ខ្លួន ។

យោងតាម​សារព័ត៌មានរដ្ឋចិន Xinhua កិច្ច​ព្រមព្រៀង​បែងចែក​ភាគហ៊ុន​ក្រុមហ៊ុន​ផ្គត់ផ្គង់​អគ្គិសនី​នេះ ត្រូវបាន​ធ្វើ​ឡើង​កាលពីថ្ងៃទី១ កញ្ញា រវាង​អគ្គិសនីឡាវ ដែលជា​ក្រុមហ៊ុនរដ្ឋ និង​ក្រុមហ៊ុន​ចិន China Southern Power Grid Co ប៉ុន្តែ ទោះយ៉ាងណា កាសែតចិនដដែលមិនបាន​ប្រាប់​លម្អិត​អំពី​ម្ចាស់​កម្មសិទ្ធិ​ថ្មី​នេះ​ទេ ។

បើតាម​ការចុះផ្សាយ​របស់ រ៉យទ័រ ក្រុមហ៊ុនរដ្ឋ​ឡាវ និង​ក្រុមហ៊ុន​ចិននេះ បានព្រមព្រៀង​គ្នា​បង្កើត​ក្រុមហ៊ុន​ថ្មីមួយ ឈ្មោះថា Electricite du Laos Transmission Company Limited (DELT) ដោយ​ក្នុងនោះ​ ភាគហ៊ុន​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ថ្មីនេះ ត្រូវ​បាន​ប្រគល់ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន ។

ទាំង​ក្រុមហ៊ុនចិន China Southern ទាំង​ក្រុមហ៊ុនរដ្ឋ អគ្គិសនីឡាវ (EdL) មិនបានឆ្លើយតបទៅនឹងសំណើ​សុំ​អត្ថាធិប្បាយរបស់​ទីភ្នាក់ងារ​ព័ត៌មាន រ៉យទ័រ ទេ រីឯ​រដ្ឋាភិបាល​ឡាវ និងរដ្ឋាភិបាល​ចិន​ ក៏មិនបាន​ឆ្លើយតប​សំណើ​សុំ​អត្ថាធិប្បាយ​ដូចគ្នា ។

សារព័ត៌មាន វៀងចន្ទ​ថាមស៍របស់​រដ្ឋាភិបាលឡាវ បានផ្សាយថា ក្រុមហ៊ុនថ្មី EDLT នឹង​វិនិយោគទឹកប្រាក់​ប្រហែល ២ពាន់លានដុល្លារ​អាមេរិក ទៅលើ​ការតភ្ជាប់បណ្ដាញ​អគ្គិសនីក្នុងស្រុក និងទៅក្រៅ​ស្រុក ។

ប្រទេសឡាវ​បាន​វិនិយោគ​ថវិកា​យ៉ាងច្រើនទៅលើ​គម្រោង​វារី​អគ្គិសនី ដែលភាគច្រើន​គាំទ្រ​ដោយ​កម្ចីថវិកា​ពីប្រទេស​ចិន ក្នុងបំណង​ក្លាយខ្លួនជា​”ធុង​អាគុយ​នៃ​អាស៊ីអាគ្នេយ៍” ប៉ុន្តែ គម្រោងទាំងនោះ​ រួមទាំង​គម្រោង​ផ្លូវរថភ្លើង​ល្បឿន​លឿនចិនថ្មី កំពុង​ក្លាយជា​ចំណុចស្នូល​នៃ​បញ្ហា​បំណុល ។

ធនាគារ​ពិភព​លោកបាន​ប៉ាន់ស្មានកាលពីខែមិថុនា ថា កម្រិត​បំណុលរបស់​ឡាវ​អាច​នឹងឡើងដល់ ៦៨% នៃ​ GDP នៅឆ្នាំ​២០២០ កើនឡើង​ពី​ ៥៩% កាលពីឆ្នាំ​២០១៩ ។

ទីភ្នាក់ងារ Moody’s ដែលជាអ្នកជំនាញ​ខាង​ការវាយតម្លៃ​ឥណទាន​និង​បណ្ណ​បំណុល បាន​និយាយថា ប្រទេសឡាវនៅក្នុងឆ្នាំ២០២០នេះ ត្រូវមាន​កាតព្វកិច្ច​សង​បំណុល​ប្រហែល ១,២ពាន់លានដុល្លារ​អាមេរិក នៅឆ្នាំ​២០២០នេះ ជាកម្ចី​ដែល​ខ្លួន​ខ្ចី​ពី​ធនាគារ​ពាណិជ្ជ និង​បណ្ណបំណុលថៃ ដែល​ត្រូវ​ទូទាត់​ជា​ប្រាក់​​នៅខែ​កញ្ញា និង​ខែ​តុលា ប៉ុន្តែ ទុនបម្រុង​អន្តរជាតិ​របស់​ឡាវ គិតត្រឹមខែមិថុនា ឆ្នាំនេះ មានតែ ៨៦៤លានដុល្លារអាមេរិក​ប៉ុណ្ណោះ បើ​យោងតាម​ធនាគារ​កណ្ដាល​របស់​ឡាវ ៕

ចែករំលែក

បង្ហាញយោបល់របស់អ្នក

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.