សមុទ្រ​ផ្កា​រំចង់ដើម​រដូវកាល​​ស្វាគមន៍​ភ្ញៀវ​និយម​ថត​រូប​ធម្មជាតិ​លើ​ផ្ទៃ​បឹង​ ជា​បឹងដ៏​ចម្លែក​បំផុត​មួយ​ក្នុងលោក​

ក្រុង​បាងកក៖ អាកាស​ត្រជាក់​ដ៏​គួរ​ឲ្យ​ស្រួល​ខ្លួន​គួប​នឹង​សម្រស់​ផ្កា​រំចង់​​ចេញ​ផ្កា​ស្កុះ​ស្គាយ​ឥត​ទី​បញ្ចប់​ក្នុង​បឹង​​នេះ បាន​ទាក់​ទាញ​ភ្ញៀវ​ជាតិ​ និង​ទេសចរ​ ដែល​ចូលចិត្ដ​ថតរូប​មក​កាន់​ទី​ជន​បទ​នៃ​ខេត្ដ​អ៊ូដុនថានី ចម្ងាយ​ប្រមាណ ៥៦០ គីឡូម៉ែត្រ​ពី ក្រុង​បាងកក​។

បឹង​រំចង់​ ឬ​ពាក្យ​ផ្លូវ​ការ​ថា បឹង​ណុងហាម អាច​ត្រូវ​បាន​ប្រទះ​ភ្នែក​ក្នុង​ភូមិ​សានទីស៊ុក នៃ​ខេត្ដ​អ៊ូដុន​ថានី។

វា​ជា​បឹង​​ទំហំ ៣២ គីឡូម៉ែត្រ​ការ៉េ ពេញ​ទៅ​ដោយ​ផ្កា​រំចង់​​រាប់​ពាន់​ដើម​កំពុង​រីក​ស្គុះ​ស្គាយ។ វាបាន​អន្ទង​ចិត្ដ​មនុស្ស​ម្នា​កាល​ពី​វិស្សមកាល​ចុង​សប្ដាហ៍ ទាំង​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​មក​ថតរូប​សែលហ្វី​ប្រចាំ​ឆ្នាំ​។

រីក​រាយ​ជាមួយ​សម្រស់​បុប្ផា​ដ៏​ស្រស់​ត្រកាល​ពី​ច្រាំង​បឹង​ជាមួយ​អាហារ​ពិកនិក​ ឬ​ជួល​ទូ​កន្ទុយ​វែង​តម្លៃ​តែ ១០០ បាត (៣ ដុល្លារ) ដើម្បី​ជិះ​គន់​បឹង​រំចង់​កាន់តែ​ច្បាស់​ក្រឡែត​។

យោងតាម​ CNN ដែល​បាន​ហៅ​បឹង​នេះ​ជា​បឹង​ចម្លែក​បំផុត​មួយ​ក្នុង​លោក បាន​បង្ហាញ​ថា​៖ «​ឧទ្យាន​លើ​ផ្ទៃ​ទឹក​នេះ​ចាប់​ផ្ដើម​ដុះ​ក្នុង​ខែ​តុលា ក្រោយ​រដូវ​ភ្ញៀវ​បន្ដិច​។ ពេល​វា​ចេញ​ផ្កា​មីដេរដាស​ក្នុង​ខែ​ធ្នូ អ្នក​ភូមិ​ជិត​ខាង ដែល​បាន​ដឹង​ពី​ដើម​កំណើតបឹង​ទាក់ទង​នឹង​ព្រេង​និទាន​ស្នេហា​ដ៏​ជូរ​ចត់ បាន​ចេញ​ទូក​ទៅ​ទស្សនា​ទស្សនីយ​ភាព​ធម្មជាតិ​មុន​គេ។

សមុទ្រ​រំចង់​​ក្រហម​ តាឡាយ ប៊ួ ដែង តាមសម្ដី​អ្នក​ស្រុក រំលេច​នូវ​ទេស​ភាព​ស្អាត​បំផុត​នា​ពេល​ព្រឹក​ព្រលឹម​ ពេល​ផ្កា​បើក​ត្របក​​បង្ហាញ​នូវ​សំណើម​ និង​រីកក្រហម​​​មីដេរដាស​។

យ៉ាងណាមិញ បើ​អ្នក​ខក​ខាន​ក្នុង​ការ​គយ​គន់​បឹង​ផ្ការំចង់​​​ក្រហម​នារ​រដូវ​កាល​នេះ សម្រស់​បុប្ផា​នេះ​នឹង​នៅ​តែ​បន្ដ​បញ្ចេញ​សម្រស់​រហូត​ដល់​ខែ​មីនា​ឯណោះ៕

ប្រភព៖ Coconut Bangkok

ចែករំលែក

បង្ហាញយោបល់របស់អ្នក

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.