ភូមិដំណាក់ដំរី នៅក្បែរជើងភ្នំគីរីរម្យទេសភាពស្អាតខ្លាំងរកលេខដាក់គ្មាន

នៅ​ក្បែរ​ជើង​ភ្នំ​គិរីរម្យ ភូមិ​ដំណាក់​ដំរី គឺ​ជា​រមណីយដ្ឋាន​ធម្មជាតិ​បែប​កែ​ច្នៃ​ថ្មី​មួយ​ទៀត ​ក្នុង​ខេត្ត​កំពង់ស្ពឺ។

ប្រសិន​បើ​ប្រិយមិត្ត​បាន​ទៅ​ដល់​ទីនោះ ប្រាកដ​ជា​លង់​នឹង​សម្រស់​ធម្មជាតិ​ ដ៏​ស្រស់​បំព្រង​លាត​សន្ធឹង​លើ​ផ្ទៃដី​រាប់រយ​ហិច​តា។ បើ​តាម​ជំនួយការអ្នក​គ្រប់​គ្រង​រីសត​នេះ បាន​ប្រាប់​ថា ភ្ញៀវ​ទេសចរណ៍​ដែល​ទៅ​លេង​កម្សាន្ត​នឹង​ទទួល​បាន​ការ​កម្សាន្ត​ជា​ច្រើន ក្រៅ​ពី​ផ្ដិត​យក​ទេសភាព​ដ៏​ប្រណិត​ដូចជា៖ ការ​ជិះសេះ​លម្ហែ​អារម្មណ៍​ ស្ទូច​ត្រី បោះតង់ បាល់ទាត់ បាល់​ទះ។ ជា​ពិសេស​ថែម​ទាំង​មាន​អាង​ហែល​ទឹក ភោជនីយដ្ឋាន មាន​ម្ហូប​គ្រប់​ប្រភេទ​ក្នុង​តម្លៃ​ដ៏​សមរម្យ​ទៀត​ផង។

ចំពោះ​កន្លែង​ស្នាក់​នៅ​វិញ​កាន់​តែ​ពិសេស​ថែម​ទៀត នៅ​ភូមិ​ដំណាក់​ដំរី​ភ្ញៀវ​ទេសចរណ៍​អាច​ស្នាក់​ជា​តង់ វិឡា ផ្ទះ​រចនាបថ​ម៉ូត​ខ្មែរ​។ល។

យ៉ាងណា​ក្ដី រីសត​ខាង​លើ​នេះ នៅ​មិន​ទាន់​បើក​ដំណើរការ​ទាំង​ស្រុង​នៅ​ឡើយ​ទេ។ បច្ចុប្បន្ន​កំពុង​រៀបចំ​ដំណើរ​ការ​បណ្ដើរៗ​ហើយ ចំណែក​ឯ​តម្លៃ​ក្នុង​ការ​ស្នាក់​នៅ​ក៏​មិន​ទាន់​បញ្ចេញ​ដែរ​ ដោយ​រង់ចាំ​ថ្ងៃ​បើក​ដំណើរការ​តែ​ម្ដង។

ភូមិ​ដំណាក់​ដំរី មាន​ស្ថិត​នៅ​ក្នុង​ឃុំ​គិរីរម្យ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។ ​ដើម្បីទៅដល់តំបន់ទេសចរណ៍មួយនេះ ប្រិយមិត្តត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ ៤ ដល់ផ្សារត្រែងត្រយឹងបត់ចូលប្រមាណ ៨គីឡូម៉ែត្រ ភ្ញៀវទេសចរនឹងឃើញរីសតមួយដ៏ស្រស់បំព្រង ខ្យល់អាកាសដ៏បរិសុទ្ធ៕

ប្រភព៖ Sabynews

ចែករំលែក

បង្ហាញយោបល់របស់អ្នក

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.