កម្ពុជាយកឈ្នះម៉ាឡេស៊ី បន្តឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្រ្តស៊ីហ្គេម

ភ្នំពេញ៖ ក្រុមបាល់ទាត់អាយុក្រោម ២២ឆ្នាំរបស់ជម្រើសជាតិកម្ពុជា បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្រ្តព្រឹត្តិការណ៍កីឡាស៊ីហ្គេម ក្រោយយកឈ្នះ ម៉ាឡេស៊ី ដោយលទ្ធផល ៣-១។

ការប្រកួតមួយនេះបានធ្វើឲ្យកម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងពូល A វិញ្ញាសាបាល់ទាត់បុរស ក្រោយ៤ប្រកួត ឈ្នះ២ ស្មើ១ និងចាញ់១ មាន៧ពិន្ទុ ដោយឈ្នះគ្រាប់បាល់ម្ចាស់ផ្ទះហ្វីលីពីន ដែលមាន ៧ពិន្ទុដូចគ្នាចំនួន១គ្រាប់។ ដូច្នេះកម្ពុជាចាប់ដៃគ្នាជាមួយមីយ៉ាន់ម៉ាដែលឈរនៅលេខ១ ឡើងទៅវគ្គពាក់កណ្ដាល់ផ្ដាច់ព្រ័ត្រ។

សូមបញ្ជាក់ថាចាប់ពីការបញ្ជូនវិញ្ញសាបាល់ទាត់ទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកដំបូងក្នុងឆ្នាំ២០០១ កម្ពុជា មិនដែលឆ្លងផុតវគ្គចែកពូលនោះទេ។ ប៉ុន្តែសម្រាប់ឆ្នាំ១ ២០១៩ នេះបានសាងប្រវត្តិសាស្រ្តថ្មីមួយ ដែលអាចឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របាន៕

ចែករំលែក

បង្ហាញយោបល់របស់អ្នក

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.