កីឡាករ Honda ដឹកនាំក្រុមគោព្រៃកម្ពុជាដោយ​ស្ម័គ្រចិត្តមិន​យក​ប្រាក់ខែ

ខ្សែបម្រើ​ Keisuke Honda របស់ក្រុមជម្រើសជាតិជប៉ុន​ បានស្ម័គ្រចិត្តមកដឹកនាំក្រុមគោព្រៃកម្ពុជា​ ដោយមិនយកថ្លៃនឿយហត់ឡើយ។

ដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលបានប្រកាសកាលពីព្រឹកមិញ​ ដែលអតីតសមាជិក​ AC Milan រូបនេះ​ បានចូលខ្លួនមកកាច់ចង្កូតបាល់ទាត់កម្ពុជា​ ដោយពុំមានប្រាក់ខែឡើយ។ ប៉ុន្តែយ៉ាងណា​ សហព័ន្ធ​បាល់ទាត់កម្ពុជាបានចេញថ្លៃធ្វើដំណើរ​ និងចំណាយផ្សេងៗជូនអ្នកចាត់ការថ្មីរូបនេះ។

គួររម្លឹកថា​ កៅអីគ្រូជម្រើសជាតិបានទំនេរតាំងពីសហព័ន្ធបាល់ទាត់កម្ពុជាបានចែកផ្លូវជាមួយលោក​ Leonardo មកម្លេះ។

នៅលើគណនី Twitter របស់​ខ្លួន​កីឡាករវ័យ ៣២ ឆ្នាំ​រូប​នេះ​ក៏​បាន​បង្ហោះ​វីដេអូ​និយាយ​ពី​ការ​កំពុង​ស្នាក់​នៅ​កម្ពុជា និង​គម្រោង​ដើរ​មើល​ទីកន្លែង​មួយ​ចំនួន​ដែល​ស្ថិត​ក្នុង​គម្រោង​សប្បុរសធម៌​របស់​គាត់​ផង​ដែរ។

ដោយឡែក​ Honda ទើបតែចុះកុងត្រាថ្មីជាមួយក្លឹបនៅអូស្ត្រាលីមិនទាន់បានមួយខែផង។ ប៉ុន្តែគេនៅពុំទាន់ដឹងថា​ Honda នៅជាកីឡាករ​ Melbone Victory ឬយ៉ាងណាឡើយ។

ប្រភព​ព័ត៌មាន​មិន​ផ្លូវ​ការ​មួយ​ចំនួន​បាន​និយាយ​ថា Honda នឹងដឹក​នាំ​កូនក្រុម​របស់​ខ្លួន​តាម​រយៈ Video Conference ជារៀង​រាល់​សប្តាហ៍។ ប្រសិន​បើ​នេះ​ជា​ដំណឹង​ពិត​មែន មិន​ដឹង​ថា​វា​អាច​ដំណើរ​ការ​ទៅ​បាន​ល្អ ឬ យ៉ាង​ណា​នោះទេ។ យើង​នឹង​បន្ត​ធ្វើ​បច្ចុប្បន្នភាព​ពី​រឿង​នេះ​នៅ​ពេល​ក្រោយ​ទៀត៕

ចែករំលែក

បង្ហាញយោបល់របស់អ្នក

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.