រកយុត្តិធម៌មិនបាន អាលីយ៉ាបង្ហោះរូបថតអាក្រាតកាយតាមពាក្សសម្ដី

បន្ទាប់ពីរងនូវអំពើហិង្សា វាយធ្វើបាបពីសំណាក់បុរសម្នាក់ ដែលជាជនជាតិខ្មែរ សញ្ជាតិអាមេរិក អស់រយៈពេលប្រមាណ២ឆ្នាំ មកទល់នឹងពេលនេះ តារាសម្ដែង និង ជាពិធីការិនីសិចស៊ី សម្បុរស្រអែម អាលីយ៉ា នៅតែមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ ខណៈដែលពាក្យបណ្ដឹង បានដាក់ទៅកាន់មន្ត្រីស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា រួចរាល់ហើយ កាលពីកន្លងទៅ ប៉ុន្តែអ្វីដែលនៅរងចាំអស់រយៈពេលជាយូរ មកនោះ ហាក់បីដូចជាគ្មានប្រសិទ្ធភាព ទាល់តែសោះ។ តារាស្រីរូបនេះ តែងតែស្រែករកយុត្តិធម៌ រហូតដល់នាង បានពោលពាក្យមួយឃ្លាថា «ស្រាតដើរទៅរកយុត្តិធម៌តែម្តងទៅ ក្រែងគេចាប់អារម្មណ៍ ព្រោះក្រអត់អីឲ្យគេ..!»។

ជាការពិតណាស់ រូបថតអាក្រាតកាយ ជាច្រើនសន្លឹក ត្រូវបានបង្ហោះចូលក្នុងគណនីហ្វេសប៊ុក ពីម្ចាស់សាមីខ្លួន តារាសម្ដែង អាលីយ៉ា ដែលពោរពេញទៅដោយរូបស្រើបស្រាល លាយឡំនឹងក្ដីឈឺចាប់ ភាពអន្ទះសារ និងក្ដីតក់ក្រហល់ ខណៈដែលរយៈពេលជាង ២ឆ្នាំ កន្លងមកនេះ នាងរស់នៅពោរពេញទៅដោយក្ដីវេទនា ទាំងផ្លូវកាយ ផ្លូវចិត្ត បាយមិននឹក ទឹកមិនស្រែក សុខភាពចុះទ្រុឌទ្រោម ការងារសិល្បៈចុះដុនដាប គ្មានកម្លាំងចិត្តដើរទៅមុខបន្ត ពោលគឺរស់វេទនាជាងស្លាប់ទៅទៀត ដោយសារតែគ្មានលុយ ទើបយុត្តិធម៌មិនបាន កើតមានឡើងសម្រាប់រូបនាង។

តារាស្រីរូបនេះ បានសរសេរថា «ខ្ញុំមិនមានលុយគ្រប់គ្រាន់។ បើអត់មានយុត្តិធម៌ឲ្យយើង គឺក្រឡើងអស់ខោអាវហើយ មានតែស្រាតដើរទៅរកយុត្តិធម៌តែម្តងទៅ ក្រែងគេចាប់អារម្មណ៍ព្រោះក្រអត់អីឲ្យគេ..!»។

តារាស្រី អាលីយ៉ា បានបន្តទៀតថា «គ្រាដែលរងហិង្សា បាត់បង់ទ្រព្យសម្បត្តិពីខ្លួនអស់រលីង ហើយបែរជាត្រូវរងការគាបសង្កត់ទាមទារលុយ ដើម្បីបន្តនិតិវិធីប្តឹងបន្ថែមទៀត»។

ទន្ទឹមនឹងនេះដែរ ប្រភពចុងក្រោយបានបញ្ជាក់ថា ពេលនេះ អាលីយ៉ា កំពុងមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមួយកន្លែង នៅខេត្តសៀមរាប។ ប្រភពបញ្ជាក់ច្បាស់ទៀតថា ដោយសារមិនទាន់ទាមទារបាន នូវការបាត់បង់ខូចខាតទ្រព្យ និងរងសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរ នាងបានកាត់កេរ្តិ៍ខ្មាសអៀន បញ្ចេញរូបថតមួយសន្លឹក រហូតធ្វើឲ្យមហាជនភ្ញាក់ផ្អើលខ្លាំង ពេញបណ្ដាញហ្វេសប៊ុកតែម្ដង៕

ចែករំលែក

បង្ហាញយោបល់របស់អ្នក

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.