គ.ជ.ប មិនបានពន្យាពេលចុះបញ្ជីឈ្មោះគណបក្សនយោបាយទេ គឺបញ្ចប់ត្រឹមថ្ងៃ១៤នេះ

ភ្នំពេញ)៖ លោក ឌឹម សុវណ្ណារុំ សមា​ជិក​ និងជាអ្នក​​​​​​​នាំពាក្យ គ.ជ.ប​​​​​​​​​ ​​​​​បានបញ្ជាក់នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨នេះ បានចេញម​​​​​​​​កប្រកាសថា គ​​​​​​​​​ណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនបានពន្យាពេលនៃការចុះ​​​​​​​​​បញ្ជីគណបក្សនយោបា​​​​​​​​​​​យ សម្រាប់​​​​​​​​​ការបោះឆ្នោ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦នោះទេ។

បើតាមលោក ឌឹម សុវណ្ណារុំ ថ្ងៃនេះជាថ្ងៃបញ្ច​​​​​​​​ប់នៃការចុះបញ្ជី​គណបក្សន​​​​​​​​​​​​​​​​​​យោបាយហើយ, គិតត្រឹមម៉ោងនេះ (ព្រឹកថ្ងៃទី១៤ ខែឧសភា) មានគណបក្សនយោបាយចំនួន​​​​​​​​១២ បានដាក់ពាក្យរួចរាល់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អស់ហើយ ក្នុងនោះ៤​​​​​​​​​​​​​​​​​​​​គណបក្ស បានចុះបញ្ជីរួចរាល់អស់ហើយ ខណៈរសៀលនេះ នឹងមានគណបក្សនយោបា​​​​​​​​​​​យចំនួន៩ទៀត នឹងមកដាក់ពាក្យនៅ គ​​​​​​.ជ.ប។

អ្នកនាំពាក្យគ.ជ.ប រូបនេះថ្លែង​ច្បាស់ៗយ៉ាងដូច្នេះថា ​​«គ្មានច្បាប់​​​​​​​​​ណាដែលអនុ​​​​​​​​​​​​​ញ្ញាតឲ្យ គ.ជ.ប ពន្យាកាលបរិច្ឆេទការចុះបញ្ជីគណបក្សនយោបាយ​ និងបេក្ខជនឈរឈ្មោះបោះ​​​​​​​​​​​​​ឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦នេះទេ​»។​​​​​​​​​​​​​​​​​​​

លោក ឌឹម សុវណ្ណារុំ ក៏បានពន្យល់ពីនីតិវិធី​​​​​​​​​​ផងដែរថា «បន្ទា​​​​​​​​​ប់ពី គ.ជ.ប ទទួលបានការដាក់ពាក្យរបស់គណបក្សនយោបាយ, គ.ជ.ប មានពេលមួយសប្ដាហ៍ ដើម្បីពិនិត្យ និងសម្រេច។ ក្នុងរយៈពេលនេះ ប្រសិនបើពិនិត្យឃើញថា មានការខ្វះចន្លោះឯកសារ គ.ជ.ប ចេញសេចក្ដីជូ​​​​​​​​​​នដំណឹងឲ្យគ​​​​​​​​​ណបក្សសាម៉ី​​​​​​​​​​​​​​​​​​​ បំពេញឯកសារបន្ថែម ហើយគណបក្សសាម៉ីមាន​ពេល៥ថ្ងៃ បន្ទាប់ពីទទួលបានសេចក្ដីជូ​នដំណឹងពី គ.ជ.ប ដើម្បីបំពេញបែបបទបន្ថែមដែលនេះជានីតិវិធីច្បាប់»។

សូមជម្រាបថា ការចេញមកប្រ​កាសរបស់អ្នកនាំពាក្យ ឌឹម សុវណ្ណារុំ បានធ្វើឡើងបន្ទាប់ពី កាសែតភ្នំពេញប៉ុស្ដិ៍ បានចេញផ្សាយនៅព្រឹកថ្ងៃទី១​​​​​​​​​​​​​​​​៤ ខែឧសភា ឆ្នាំ២០១៨នេះ ដោយដកស្រង់សម្ដីរបស់លោក ហង្ស ពុទ្ធា ​ថា «គ.ជ.ប ពន្យារ​ការ​ចុះ​​​​​​​​​​​ឈ្មោះ គណបក្ស​ចូល​រួ​ម​បោះ​ឆ្នោត ​ក្រោយ​ពី​មាន​បក្ស​​​​​​​​​​​​​​​​​​តែ​៤​»។

កន្លងទៅនេះ គ.ជ.ប បាន​​​​​​​​​ចេញសេចក្ដីប្រកា​​​​​​​​​​សព័ត៌​​​​​​​​​មានច្បាស់លាស់ បានទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយស្របតាមវិជ្ជាជីវៈរបស់ខ្លួនរួចមកហើយ ដើម្បីងាយស្រួ​​​​​​​​​​​​​​​​​​​​​​​​​​លឲ្យអ្នកសារ​​​​​​​​​​​​​​​​​​​​​ព័ត៌មានចុះ​​​​​​​​​​ផ្សាយ ​ជៀ​​​​​​​​​​​​សវាងការភ័ស្ដុច្រឡំ ហើយលើសពីនេះទៀត អ្នកនាំពា​​​​​​​​​​​​ក្យតែងតែ​​​​​​​​​​​​​​​​​​​​​​ឆ្លើយតប​ជាវិជ្ជមាន ចំពោះតម្រូវការរបស់អ្ន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កសារព័ត៌មាន៕

ចែករំលែក

បង្ហាញយោបល់របស់អ្នក

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.