ទីបំផុត​ចិនប្រកាសគ្រាំទ្រការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅកម្ពុជាយ៉ាងពេញទំហឹង

ភ្នំពេញ ​៖ ​រដ្ឋាភិបាល​​សាធារណរដ្ឋ​​​​ប្រជាមានិត​ចិ​​​​​​​​​​ ​បាន​សាទរ​ការ​​​​​​​​​​រៀបចំ​ការ​​​​​​​​​បោះ​ឆ្នោត​ជ្រើស​​​​​​​​​​​តាំង​តំណាង​​​​​​​​​​​​រាស្ត្រ​អាណត្តិ​ទី​៦​នៅ​កម្ពុជា​ ហើយ​សន្យា​​​​​​​​​​​ថា ​នឹង​បន្តធ្វើ​កិ​​​​​​​​​​ច្ចសហប្រតិប​​​​​​​​​​ត្តិការ​ជាមួយ​​​​​​​​​​​រាជរដ្ឋាភិបា​​​​​​​​​​​ល​កម្ពុជា​​​​​​​​​​​​​​​​​​ជា​បន្តទៅទៀត​។​

លោក Geng Shuang អ្នកនាំពាក្យ​ក្រសួងកា​​​​​​​​​​របរទេស​ចិន​​​​​​​​​​បាន​មានប្រសា​​​​​​​​​​​សន៍ថា ​រដ្ឋាភិបា​​​​​​​​​​​ល​​​​​​​​​​​​​​​​​​​​​​​​​​​ចិន​សូម​ចូលរួម​អបអរ​ចំពោះ​ប្រទេស​កម្ពុជា​ដែល​​​​​​​​​​បានរៀបចំ​ការ​​​​​​​​​​បោះឆ្នោត​ប្រក​​​​​​​​​​បដោយ​ជោគ​​​​​​​​​ជ័យ ហើយ​ស​​​​​​​​​​ង្ឃឹមថា​នៅ​​​​​​​​​​​​​​​​​​អាណត្តិ​ថ្មី​នេះ​កម្ពុជា​នឹង​បន្ត​ការអ​​​​​​​​​​ភិវឌ្ឍ​របស់​​​​​​​​​ខ្លួន​ឲ្យ​កាន់តែ​​​​​​​​​​​រីកចម្រើ​​​​​​​​​​​​​​​​​ន​បន្ថែមទៀត​។​

ការ​សាទរ​របស់​រដ្ឋាភិបាល​ចិន​នេះ​បាន​​​​​​​​​​ធ្វើឡើង​នៅក្នុ​​​​​​​​​​​សន្និសីទ​កា​​​​​​​​​​​​​​​​​​​សែត​ប្រចាំ​ថ្ងៃមួយ​នៅ​ប្រ​​​​​​​​​​​ទេស​ចិន​កាល​​​​​​​​​​ពី​​​​​​​​​​​​​​​​​​​​​​​ថ្ងៃទី​៣០ ខែ​​កក្កដា ​ឆ្នាំ​២០១៨​កន្លង​​​​​​​​​​ទៅ​នេះ ខ​​​​​​​​​​​​​​​ណៈ​រ​​​​​​​​​ដ្ឋាភិបាល​អាមេ​​​​​​​​​រិក ស​​​​​​​​​​​​​ហភាព​​​​​​​​​​​​​​អឺរ៉ុប កាណា​​​​​​​​​​​​​​​​​​​ដា និង​អូស្ត្រាលី​បានចេញ​សេចក្តីប្រកាស​មិន​គាំទ្រ​ការរៀបចំ​​​​​​​​​​​បោះឆ្នោត​ជ្រើស​​​​​​​​​​​​​​​​​​​​​​​​តាំង​តំណាងរាស្ត្រ​អា​​​​​​​​​​​​​ណត្តិ​ទី​៦​នោះ។

មន្ត្រី​អ្នកនាំពាក្យ​ក្រ​​​​សួងការបរទេស​ចិន​បានចាត់ទុក​ការបោះ​​​​​​​​​​​ឆ្នោត​ជ្រើស​​​​​​​​​​​​​​​​​តាំង​សមាជិកសភា​នៅ​កម្ពុជា គឺជា​រឿង​ផ្ទៃក្នុង​កម្ពុជា​និង​ជា​ព្រឹត្តិការណ៍​នយោបា​​​​​​​​​​​យ​សំខាន់​ក្នុង​ជីវិត​នយោបាយ​របស់​ប្រ​​​​​​​​​​​​​​​​​​ជាជន​កម្ពុជា​។​
​​​​​​​​​​​​​​​​​​​​​​​​​​​
យោងតាម​ប្រព័ន្ធ​សារព័ត៌មាន​ផ្លូវការ​របស់​ចិន ​​​​​​​​ឆាយ​ណា​ដេលី​ដែល​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​៣១​កក្កដា​នេះ ​អ្នកនាំពាក្យ​រូបនោះ​ក៏បាន​សាទរ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ទទួល​ជ័យជំនះ​ក្នុងការ​បោះឆ្នោត​លើក​នេះ​ផងដែរ​។​

លោក Geng Shuang​មាន​ជំ​​​​​​​​​នឿ​ជឿជាក់ថា​ ក្រោម​​​​​​​​​​ការដឹកនាំ​របស់​រដ្ឋ​​​​​​​​​​សភា​អាណត្តិ​​​​​​​​​​​​​​​ និង​រាជរដ្ឋាភិបាល​ថ្មី ប្រជាជន​កម្ពុជា​នឹង​បង្កើត​សមិទ្ធផល​ថ្មីៗ​ក្នុងការ​អភិវឌ្ឍ​រប​ស់​ខ្លួន​ហើយ​ចិន​ត្រៀមខ្លួន​ធ្វើការ​ជាមួយ​កម្ពុជា​ដើម្បី​អនុវត្ត​ការព្រមព្រៀង​របស់​មេដឹកនាំ​ប្រទេស​ទាំងពីរ​ផងដែរ​។​

គួរ​បញ្ជាក់ថា​ ការបោះឆ្នោត​ជ្រើសតាំ​​​​​​​​​​​ង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​ដែល​បាន​ធ្វើឡើង​​​​​​​​​​​​​កាលពី​ថ្ងៃទី​២​​​​​​​​​​​៩​កក្កដា​ ឆ្នាំ​២០១៨​កន្លងទៅនេះ​ មាន​អ្នកចូលរួម​សង្កេតការណ៍​បោះឆ្នោតជាតិ​និង​អ​​ន្តរជាតិ​ប្រមាណ​ជា​​​​​​​​​​ង​៩​ម៉ឺន​នា​​​​​​​​​​​​​​ក់​មកពី​៥២​ប្រទេស​ក្នុងនោះ​មាន​អ្នកសង្កេតការណ៍​មកពី​ប្រទេស​ចិន​ផងដែរ​។​

ក្រុម​អ្នកចូលរួម​សង្កេតការណ៍​បោះឆ្នោតជាតិ​​​​​​​​​​​និង​អន្តរជាតិ​​​​​​​​​​ទាំង​នោះ​​​​បាន​អះអាងថា ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​​​​​​​​​​​នេះ​បាន​ប្រព្រឹត្តិ​ទៅដោយ​រលូន​គ្មាន​ការ​គំរាម​គ​ហែង និង​មិនមាន​អំពើហិង្សា​កើតឡើង​ឡើយ៕

ចែករំលែក

បង្ហាញយោបល់របស់អ្នក

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.