ទីបំផុតលោក ញឹក ប៊ុនឆៃ ក្លាយជា​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ​ជា​ផ្លូវការហើយ

ភ្នំពេញ ​៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែ​មិថុនា ឆ្នាំ​២០១៨​​នេះ គណបក្ស​ខ្មែរ​រួបរួម​ជាតិ បានរៀបចំ​​ធ្វើ​សមាជ​រ​​​​​​​​​​​​​​​​បស់ខ្លួន​នៅ ដើម្បី​ជ្រើសរើស​ប្រធាន​គ​​​​​​​​​​​​ណបក្ស​ថ្មី ជំនួស​​​​​​​​​​​លោក សឹង គិរី ដែល​មាន​​​​​​​​​​​​ជំងឺ​មិន​អាច​ដឹក​​​​​​​​​​​​នាំ​គណបក្ស​​​​​​​​​​​​​​​បាន ហើយ​បាន​លាឈប់ និង​ជ្រើសរើស​អនុប្រធាន​១​រូប ដែល​​​​​​​​​​​​អង្គ​សមាជ​នេះ​ ​​​​​​​​​​បាន​រៀបចំឡើង​​​​​​​​​​​នៅផ្ទះ​លោក​​​​​​​​​​​​​​ ញឹក ប៊ុនឆៃ ដែល​ស្ថិតនៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយច​​​​​​​​​​ង្វារ រាជធានី​ភ្នំពេញ ​​​​​​​​​​​ដោយមាន​អ្នកចូលរួម​ប្រមាណ​៦០​​​​​​​​​​០​នាក់ ជា​តំណាង​មកពី​រាជធានី ខេត្ត ​​​​​​​​​​​​ទាំង​២៥ ទូទាំងប្រទេស​។​

នៅក្នុង​សមាជ​នេះ​​​​​​​​​​ ​បាន​សម្រេច​ជ្រើសរើស​ថ្នាក់​​​​​​​​​​​ដឹកនាំ​គណបក្ស ដែល​​​​​​​​​​​មាន​ដូចជា លោក​ទា ចំ​រ៉ាត់ ប្រធានកិត្តិយស​គណបក្ស​, លោក ញឹក ប៊ុនឆៃ ប្រ​​​​​​​​​​​ធាន​គណបក្ស​, លោក សឹ​​​​​​​​​​​ង្ហ គី​រី ឧ​ត្ត​ម​ទីប្រឹ​​​​​​​​​​​​ក្សា​គណបក្ស​, លោក ទេព ន​ន្ន​រី អនុប្រធាន​គណបក្ស​, លោក អ៊ុំ សុម​ន្ថា អនុប្រធាន​គណបក្ស​​​​​​​​​​​​​​​​​, លោក សុខ​​​​​​ វិសាល អគ្គលេខាធិការ​គណបក្ស​, លោក មូល ឈឿន អគ្គលេខា​​​​​​​​​​​​ធិការ​រង​គ​ណ​​បក្ស និង​លោក ភិន ផុន​​​​​ អគ្គលេខា​​​​ធិការ​រង​គ​ណ​បក្ស៕

ចែករំលែក

បង្ហាញយោបល់របស់អ្នក

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.