រោងចក្រចម្រាញ់ប្រេងលើកដំបូងរបស់កម្ពុជាកំពុងត្រូវបានសាងសង់លើផ្ទៃដី ៣៥០ ហិកតាក្នុងខេត្តព្រះសីហនុ

ភ្នំពេញ៖ ក្រុមហ៊ុន KrisEnergy មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​ដែល​ជា​ប្រតិបត្តិករ​បូម​ប្រេង​ប្លុក A ក្នុង​សមុទ្រ​កម្ពុជា​នៅ​តែ​រក្សា​ដំណើរការ​ក្នុង​ការ​បូម​ប្រេង​ពី​ការដ្ឋាន​ខួង​ប្រេង​របស់​ខ្លួន​នៅ​កម្ពុជា​នៅ​ឆ្នាំ​ក្រោយ និង​បាន​បញ្ជាក់​ជាថ្មី​នូវ​ការប្ដេជ្ញាចិត្ត​របស់​ខ្លួន​ចំពោះ​គម្រោង​នេះ​។

បន្ទាប់ពី​ការចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រេង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា និង​ការទទួល​បាន​ការអនុញ្ញាត​ការផលិត​សម្រាប់​ប្លុក A កាលពី​ខែ​សីហា​ឆ្នាំ​មុន ក្រុមហ៊ុន​នេះ​ព្យាករ​ថា ​ខ្លួន​នឹង​ចំណាយ ៣៩,៤ លាន​ដុល្លារ​លើ​គម្រោង​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៨ ច្រើន​ជាង​ ១ ​ភាគ​ ៣ នៃ​ការចំណាយ​ទុន​ដែល​បាន​ព្យាករ​សរុប​របស់​ក្រុមហ៊ុន​សម្រាប់​ឆ្នាំ​នេះ​។ នេះ​បើ​យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​ ២០១៧ របស់​ខ្លួន​។

របាយការណ៍​នេះ​ឲ្យ​ដឹងថា​៖ «​ធនធាន​ហិរញ្ញវត្ថុ និង​ប្រតិបត្តិការ​របស់​យើង​នៅក្នុង​ឆ្នាំ​ ២០១៨ និង​ឆ្នាំ​ ២០១៩ នឹង ឆ្ពោះ​ដោយ​ផ្ទាល់​ទៅលើ​ទ្រព្យសកម្ម​ស្នូល​នៅ​កម្ពុជា និង​ថៃ​នៅ​ឈូងសមុទ្រ​ថៃ​ដែល​គម្រោង​អភិវឌ្ឍន៍​ប្រេង​របស់​យើង​មាន​វដ្ដ​ពេលវេលា​កាន់តែ​ខ្លី​ដើម្បី​ចាប់ផ្ដើម​បង្កើត​លំហូរ​សាច់ប្រាក់ និង​សកម្មភាព​បេ្ដជ្ញាចិត្ត​ដ៏សំខាន់​ដូច​ដែល​បាន​តម្រូវ​ស្ថិតក្រោម​កិច្ចព្រមព្រៀង​អាជ្ញាប័ណ្ណ​របស់​យើង​»​។

ដើម្បី​ផ្ដល់​ការយក​ចិត្ត​ទុកដាក់​ចំពោះ​ទ្រព្យសកម្ម​កម្ពុជា និង​ថៃ ក្រុមហ៊ុន KrisEnergy បាន​ដក​គម្រោង​របស់​ខ្លួន​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី និង​វៀតណាម​កាលពី​ឆ្នាំ​មុន ដែល​នាំ​ឲ្យ​ខាតបង់ ១៣៩,២ លាន​ដុល្លារ​ដែល​ភាគច្រើន​ត្រូវ​បាន​សន្មត​ចំពោះ​ការសម្រេចចិត្ត​របស់​ខ្លួន​ក្នុង​ការ​បញ្ឈប់​ការចូលរួម​នៅក្នុង​គម្រោង Aceh PSC នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។

ក្រុមហ៊ុន KrisEnergy គ្រប់គ្រង​ភាគហ៊ុន​ ៩៥ ​ភាគរយ​នៅក្នុង​ប្លុក A ជាមួយ​នឹង​ការ​បែងចែក​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​គ្រប់គ្រង​ភាគហ៊ុន​នៅ​សល់​។

លោកស្រី Tanya Pang អនុប្រធាន​ក្រុមហ៊ុន KrisEnergy ទទួល​បន្ទុក​ទំនាក់ទំនង​វិនិយោគិន និង​ទំនាក់ទំនង​សាជីវកម្ម​ថ្លែង​ថា​ក្រុមហ៊ុន​នេះ​កំពុង​ស្វែងរក​ដៃគូ​វិនិយោគ​ក្នុង​ដើម្បី «​កាត់បន្ថយ​ហានិភ័យ​ការចំណាយ និង​ភាគហ៊ុន​ក្នុង​ការ​ចំណាយ​មូលធន​» សម្រាប់​គម្រោង​នេះ​។

លោកស្រី បន្ថែម​ថា​ដំណាក់កាល​ទី​ ១ នៃ​គម្រោង​នេះ​រំពឹង​ថា​នឹង​ផលិត​ប្រេង​ ៨,១ លាន​បារ៉ែល​ជាមួយ​ដំណាក់កាល​បន្តបន្ទាប់​ប៉ាន់​ប្រមាណ​ថា​នឹង​ទទួល​បាន​ប្រេង​បន្ថែម​ ១,៦៥ លាន​បារ៉ែល ដែល​ស្ថិត​ក្រោម​ការប៉ាន់ប្រមាណ​ធៀប​នឹង​ការអះអាង​របស់​ក្រសួង​សេដ្ឋកិច្ច​កាលពី​ខែ​សីហា​មុន​ថា ប្លុក A ត្រូវ​បាន​គេ​ជឿជាក់​ថា​នឹង​មាន​ប្រេង ៣០ លាន​បារ៉ែល​។

ការបារម្ភ​គឺថា​គម្រោង​នេះ​នឹង​មិន​បង្ហាញ​ប្រាក់​ចំណេញ​ជាក់លាក់​សម្រាប់​ក្រុមហ៊ុន​នោះ​ទេ​។​​ នេះ​បើ​យោង​តាម​លោក Anthony Galliano អគ្គនាយក​ក្រុមហ៊ុន Cambodian Investment Management​។ លោក​ថ្លែង​ថា Chevron ដែល​បាន​ប្រតិបត្តិការ​ដំបូង​នៅ​គម្រោង​ប្លុក A បាន​លក់​ឲ្យ KrisEnergy ដោយសារ​ខ្លួន​បាន​សង្ស័យ​ពី​លទ្ធភាព​ជោគជ័យ​ផ្នែក​ពាណិជ្ជកម្ម​របស់​គម្រោង​នេះ​។

រោងចក្រ​ចម្រាញ់​ប្រេង​លើក​ដំបូង​របស់​កម្ពុជា​តម្លៃ​ ១,៦ ​ពាន់​លាន​ដុល្លារ​កំពុង​ត្រូវ​បាន​សាងសង់​លើ​ផ្ទៃដី ៣៥០ ​ហិកតា​ក្នុង​ខេត្ត​ព្រះសីហនុ​ដែល​បាន​ចាប់ផ្តើម​កាលពី​ខែ​ឧសភា​ឆ្នាំ​មុន​ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០១៩​។

លោក ជៀប សួរ អ្នក​នាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ថ្លែង​ថា​តាម​ផែនការ​គម្រោង​របស់​ក្រុមហ៊ុន​នឹង​មិន​មាន​ការ​ប្រែប្រួល​នោះ​ទេ​។ លោក​ថ្លែង​ថា​៖ «​យើង​ទើប​តែ​បាន​ប្រជុំ​ជាមួយ​ក្រុមហ៊ុន​កាលពី​សប្តាហ៍​មុន​អំពី​ផែនការ​របស់​ពួកគេ​ក្នុង​ការ​ទាញយក​ប្រេង​នៅ​កម្ពុជា​តាម​កម្មវិធី​ដែល​បាន​កំណត់​កាលបរិច្ឆេទ​នៃ​ការទាញ​យក​ប្រេង​នៅ​ចុង​ឆ្នាំ ២០១៩ នេះ​នឹង​មិន​មាន​ការប្រែប្រួល​នោះ​ទេ​»​។

លោក​បន្ត​ថា​ជាមួយ​នឹង​រោងចក្រ​ចម្រាញ់​ប្រេង​នឹង​អាច​ជួយ​ធ្វើឲ្យ​តម្លៃ​ប្រេងឥន្ធនៈ​ក្នុង​ស្រុក​កាន់តែ​ទាប​។

លោក​ថ្លែង​ថា​៖ «​យើង​សង្ឃឹម​ថា​តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា​នឹង​ប្រសើរ​ដោយសារ​យើង​មាន​ទាំង​រោងចក្រ​ចម្រាញ់​ប្រេង និង​ការផលិត​ប្រេង​ក្នុង​ស្រុក​»​។ លោក​បន្ថែម​ថា​ប្រាក់​ចំណូល​បាន​ពី​ការផលិត​ប្រេង​នឹង​ផ្ដល់​ទៅ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​កម្ពុជា ព្រម​ទាំង​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល​របស់​ខ្លួន​ផង​ដែរ​៕

ប្រភព៖ The Phnom Penh Post

ចែករំលែក

បង្ហាញយោបល់របស់អ្នក

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.