យីហោហ្វ្រេនឆាយធំបំផុតរបស់ពិភពលោក7 Eleven ចុះកុងត្រា៣០ឆ្នាំនៅកម្ពុជា

ភ្នំពេញ៖ 7 Eleven គឺប្រេនម៉ាកយីហោហ្វ្រេនឆាយម៉ាតធំបំផុតមួយរបស់ពិភពលោក 7 Eleven ត្រឹមឆ្នាំ២០១៩ ប្រេនមួយនេះមានចំនួនហាង របស់ខ្លួន រហូតដល់ជិត៧ម៉ឺនកន្លែង ទូទាំងពិភពលោក ជាយីហោហ្រ្វេនឆាយ ដែលមានចំនួនសាខាច្រើនជាងគេបំផុត។

បើយោងតាមសារព័ត៌មានរបស់ថៃ Business Today បានចុះផ្សាយថា 7 Eleven ក៏ធ្លាប់បានប្រកាសថាក្នុងឆ្នាំ ២០២០ នេះ ម៉ាកយីហោនេះនឹងពង្រីកសាខាថ្មីរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា និងឡាវ ដោយប្រទេសកម្ពុជាយើងអាចនឹងបើកហាងដំបូងជាផ្លូវការដើមឆ្នាំ ២០២០ នេះ។

ប្រភពដដែលបានឲ្យដឹងទៀតថា ម៉ាកយីហោល្បី 7 Eleven បានចុះកុងត្រាជាមួយក្រុមហ៊ុន Cp all (Cambodia) Co., LTD ដែលជាភាគីខាងប្រទេសកម្ពុជាជាផ្លូវការហើយនៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២០ នេះដោយជាកុងត្រាមានរយៈពេលដល់ទោ ៣០ឆ្នាំ ហើយគម្រោងអាចនឹងធ្វើកុងត្រាជាបន្តបន្ទាប់ទៀត។

គួរជំរាប់ថា 7 Eleven គឺជាយីហោដែលមានសាខាច្រើនបំផុតនៅលើពិភពលោកដែលនៅក្នុងនោះមាន ប្រទេស ៣ ដែលបានបើកសាខា 7 elevenច្រើនបំផុតនោះ គឺប្រទេសជប៉ុន មានចំនួន ២០,០៩៤ ហាងហើយប្រទេសថៃ ចំនួន ១១,២៩៩ហាង និង កូរ៉េខាងត្បូង មានចំនួន ៩,៤៨៤ ហាង៕

ចែករំលែក

បង្ហាញយោបល់របស់អ្នក

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.