កម្ពុជាស្នើចិនជួយជំរុញគម្រោងសង់ផ្លូវល្បឿនលឿនទៅក្រុងព្រះសីហនុ

ប្រមុខ រដ្ឋាភិបាល កម្ពុជា លោក ហ៊ុន សែន បាន ស្នើ ដល់ ប្រធានាធិបតី ចិន លោក ស៊ី ជីនពីង ធ្វើ យ៉ាង ណា ជួយ ជំរុញ ការ សាងសង់ ផ្លូវ ល្បឿន លឿន ពី ភ្នំពេញ ទៅ ក្រុង ព្រះសីហនុ ឲ្យ បាន ចេញ​ជា រូប រាង នៅពេល ឆាប់ៗ នេះ។ កម្ពុជា បាន គូស បញ្ជាក់ថា ផ្លូវនេះ គឺ ឆ្លើយតប ទៅ នឹង ចក្ខុ វិស័យ ផ្លូវ មួយ ខ្សែ ក្រវាត់ មួយ ហើយក៏ ជាប៉ូល សេដ្ឋកិច្ច របស់ ប្រទេស កម្ពុជា ។ នេះបើ តាម ហ្វេសប៊ុក លោកនាយក រដ្ឋមន្រ្តីខ្មែរ​ស្តីពី លទ្ធផល នៃ ជំនួប ទ្វេភាគី នៅពេល​ដំណើរ ទស្សន កិច្ច របស់​លោក ហ៊ុន សែន ទៅ កាន់​ប្រទេស ចិន កាលពី ថ្ងៃទី ១ ខែធ្នូ។

ជាការ ឆ្លើយតប នឹង​សំណើ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដែល​ចង់​ឲ្យ​ចិន​ជួយ​ជំរុញ​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ លោក ស៊ី ជីនពីង បាន អះអាង ថា ប្រទេស ចិន នឹង បន្ត ជួយ កម្ពុជា អោយ កាន់ តែ រីក ចម្រើន ទៅមុខ ។ នេះ បើ តាម ហ្វេសប៊ុក ប្រមុខ រដ្ឋាភិបាល ខ្មែរ។ គួរ​ជម្រាប​ជូន​ថា ការ​ពិភាក្សា​ស្ដី​ពី​ផ្លូវ​ល្បឿន​លឿន​រវាង​ថ្នាក់​ដឹក​នាំ​ចិន​និង​កម្ពុជា​នេះ ធ្វើ​ឡើង​ កាលពីរសៀលថ្ងៃទី០១ ខែធ្នូ ខណៈ​ពេល​ដែល​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​។ សម្រាប់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ការសាងសង់ ផ្លូវ ល្បឿនលឿន ពីភ្នំពេញ ទៅក្រុង ព្រះសីហនុ នេះ គឺឆ្លើយ​តប ទៅនឹង ចក្ខុវិស័យផ្លូវ មួយ ខ្សែក្រវ៉ាត់ មួយ ហើយក៏ ជាប៉ូល សេដ្ឋកិច្ច របស់ កម្ពុជា ។​

សូមជម្រាបថា ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ទៅ​ក្រុង​ព្រះ​សីហនុត្រូវបាន​ ពិភាក្សាគ្នា​សម្រេច​បាន​៩០​ភាគរយ​ហើយ ដោយសង្ឃឹមថា ​អាច​នឹង​បើក​ការដ្ឋានសាងសង់​​នៅ​ឆ្នាំ​២០១៨ខាងមុខ។ នេះបើតាម​រដ្ឋមន្ត្រី​ក្រ​សួងសាធារណការឲ្យ​ដឹងថាកាលពីពាក់​​កណ្តាលខែមុន។

លោក ស៊ុន ចាន់ថុល​ រដ្ឋមន្ត្រីក្រសួង សាធារណការ បានឲ្យ​ដឹងថា ផ្លូវល្បឿន​លឿន នេះ​​នឹង​បញ្ចប់​ការសិក្សា​ជាមួយ​នឹង​ក្រុម​ហ៊ុននាពេលឆាប់ៗ​ខាង​មុខ ហើយ​ផ្លូវ​នេះ​តាម​គម្រោង​គឺមាន​៤ គន្លងពោលគឺ​ទៅ​២ ​មក​២។ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ​ផ្លូវល្បឿន​លឿននេះ ​មិនត្រឹមតែអាចចូលរួម​អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ​ផ្លូវនេះក៏ធ្វើ​ឱ្យ​ចំណេញ​​ពេល​​វេលា និង​​ធានា​សុវត្ថិភាពនៃ​ការ​ធ្វើ​ដំណើរ​បានច្រើន​​​ជាងមុន បើធៀប​ជាមួយ​នឹ​ងផ្លូវធម្មតា​។​​

គួរបញ្ជាក់ដែរថា ផ្លូវល្បឿនលឿនភ្នំពេញ ទៅ​ក្រុងព្រះសីហនុនេះ គឺជា​ផ្លូ​វ​បង់ប្រាក់ ដោយអាចចេញដំណើរពីតំបន់​ចោម​ចៅ ឬតំបន់​ផ្លូវទំនប់កប់ស្រូវ ដោយស្របជាមួយ​ផ្លូវជាតិ​លេខ៤ ហើយ​ផ្នែកខ្លះ គងពី​លើផ្លូវជាតិលេខ​៤ ឬតំបន់ទីប្រ​ជុំជន​​មួយចំនួន​ផងដែរ​។ ផ្លូវនេះ នឹង​ត្រូវ​សាងសង់​ក្រោម​កា​រ​វិនិ​យោគ របស់​​ក្រុម​ហ៊ុន​ចិន China Communications Construction Company ក្នុង​គម្រោង​ចំណាយ រហូត​ដល់ ១៦០០លាន​ដុល្លារ លើប្រវែង​ផ្លូវជិត ២០០​គីឡូម៉ែត្រ

ចែករំលែក

បង្ហាញយោបល់របស់អ្នក

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.