សេដ្ឋីនីអចលនទ្រព្យ​ទី១​របស់ចិន​បង្ហើបប្រាប់ពីអចលនទ្រព្យមួយប្រភេទដែលល្អបំផុត​សម្រាប់ការវិនិយោគ

មហាសេដ្ឋីមានបំផុតមួយរូបគឺលោកស្រី Zhang Xin ​បានថ្លែង​ថា​សព្វថ្ងៃ​នៅប្រទេស​ចិន​​មានការវិនិយោគលើអចលនទ្រព្យ​ច្រើនបំផុត​មិនធ្លាប់មានទេ​ក្នុងប្រវត្តិសាស្រ្ត។ ​តែយ៉ាងណា​សម្រាប់លោកស្រី​មានអចលនទ្រព្យតែមួយប្រភេទគត់​ដែលល្អបំផុត​សម្រាប់​ការវិនិយោគ។

អចលនទ្រព្យមួយប្រភេទនោះ​អគារការិយាល័យខ្ពស់ៗ។ ​លោកស្រី Zhang បានពន្យល់ថា​សព្វថ្ងៃ​គេនាំគ្នាសង់ផ្ទះច្រើន​ណាស់​ហើយទីផ្សារមួយនេះ​ងាយឈានជើងចូល​ណាស់។​ ដោយហេតុនេះហើយ​អ្នកដែលមានដី​មានលុយ​គេអាចសង់ផ្ទះលក់បានហើយ​ដែល​ជាលទ្ធផលសព្វថ្ងៃ​នៅចិន​គឺ​ការផ្គត់ផ្គង់​គឺតែងច្រើន​ជាង​តម្រូវការលំនៅដ្ឋាន។

ទោះផ្ទះបែបបុរីក្តី​បែបខន់ដូរក្តី​​ការសាងសង់គឺមានភាពងាយស្រួលជាង​ការសង់អគារខ្ពស់ៗ​ដោយមិនចាំបាច់គិតស្ថាបយ្យកម្មខ្លាំង​ដូចការសង់អគារការិយាល័យ​ខ្ពស់ៗទ្បើយ។នៅឆ្នាំ​២០១៤​លោកស្រីបានបញ្ចប់ការសាងសង់អគារការិយាល័យ​មួយនៅទីក្រុងសាងហៃ​ឈ្មោះហៅថា​។​ គម្រោងនេះ​មាន​១២អគារឈរភ្ជាប់គ្នាដោយ​ស្ពានអាកាស​១៦ស្ពាន​ហើយ​ត្រូវបានលោកស្រីលក់ភ្លាមៗ​នៅក្នុងឆ្នាំនោះអស់ពាក់កណ្តាលក្នុ ងតម្លៃ៤៨៨លានដុល្លារ។

នៅសល់ពាក់កណ្តាលទៀតគាត់បានទុករហូតដល់​ខែ​៤​ឆ្នាំ​២០១៨​​ដោយលោកស្រីបាន​លក់ចេញក្នុងតម្លៃរហូតដល់​៧៩៨លានដុល្លារឯង។​ Business Cambodia រកមិនឃើញថា​តើគាត់ចំណាយអស់ប៉ុន្មាន​លើគម្រោងមួយនេះទេ​តែបើគាត់លក់លើកទី១​ចំនេញ​នោះ​​បើសរុបគម្រោងនេះទាំងមូល​នៅឆ្នាំ​២០១៤​គាត់ប្រហែលចំណាយក្រោម​៣០០លានដុល្លារប៉ុណ្ណោះ៕

ចែករំលែក

បង្ហាញយោបល់របស់អ្នក

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.